ជាតិគីមីដាក់ក្នុងចំណីអាហារកំពុងសម្លាប់ខ្មែរ

ចំណី​អាហារ​ល្អធ្វើឱ្យ​អ្នកបរិភោគ​មានសុខភាព​ល្អ។ នៅប្រទេស​កម្ពុជាចំណីអាហារ​ដែលដាក់​លក់នៅ​លើទីផ្សារ មិនទាន់មានការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នៅទ្បើយទេ។កង្វះខាត​នេះនាំឱ្យ​អ្នកបរិភោគ​ប្រទះនឹង​អាការ​ឈឺពោះ រាក ឈឺក្រពះ ឈឺតម្រងនោម​ជាដើម។ បើជាមនុស្ស​ងាយរង​ប្រតិកម្ម​នោះវានឹង​ធ្វើឱ្យស្បែក​កន្ទួល​ក្រហម ឬ​ក៏អាច​ពុល​ស្លាប់តែម្ដងបើក្នុង​ករណី​ពុលធ្ងន់ធ្ងរ ។ ម្យ៉ាងទៀតការបរិភោគ​ចំណីអាហារ​ដែលមាន​លាយជាតិ​គីមី​រាល់ថ្ងៃ​បន្ដិចម្ដងៗអាចធ្វើឱ្យ​លោកអ្នក​រលាកក្រពះ រលាក​តម្រងនោម​សម្ពាធ​ឈាម​ឡើង​ជាដើម។សម្រាប់​ទំព័រ​ចំណីអាហារ និង​អាហារូបត្ថម្ភ​របស់​ទស្សនាវដ្ដី​សុខភាពយើងនៅពេល​នេះ សូមនាំ មិត្ដ​អ្នកអាន​ស្វែងយល់​អំពីជាតិគីមី​ដែលអ្នក​ផលិតឬ​អ្នកលក់​បានប្រើលាយ​ជាមួយ​ចំណីអាហារ ដែលយើង​បរិភោគ​រាល់ថ្ងៃ​នេះ។

បានជា​អ្នកផលិតនិង​អ្នកលក់​ចូលចិត្ដ​ដាក់លាយ​បន្ថែម​ជាតិគីមី​លើគ្រឿ​ងបរិភោគ​មួយចំនួន​ធំព្រោះសារ​ជាតិគីមី​ទាំងនេះអាចជួយ​រក្សាគុណភាព​ចំណីអាហារ​ទាំងនេះ​ឱ្យនៅ​គង់វង្ស​បានយូរ ពណ៌ស្រស់មិនខារ មិនខូច មិនជូរ មិនផ្អូម។ល។ សព្វថ្ងៃនេះ នៅ ប្រទេសកម្ពុជាស្ទើរ​តែគ្រប់​ចំណីអាហារ​ទាំងអស់​សុទ្ធតែ​មានដាក់​ជាតិគីមី គ្រាន់​តែតិចឬ​ច្រើន​តែប៉ុណ្ណោះ។ ប៉ុន្ដែ​អ្នកវិទ្យាសាស្ដ្រ​ផ្នែកចំណីអាហារ​បានហាម​ប្រាមការ​ប្រើប្រាស់​សារជាតិ​គីមី​ទាំងនេះ​ហួសចំនួន​កំណត់ចៀសវាង​ការរំខាន​បំផ្លាញ​សរីរាង្គ។ ពីព្រោះ​ការចង់ បានគុណភាព​តែមួយមុខភ្លេច​គិតពីការ​ប្រើហួស​កំណត់ ធ្វើឱ្យ​ការផលិត​បានទទួល​បរាជ័យនិង​សុខភាព​អ្នកបរិភោគ​ទ្រុឌទ្រោម។

ជាតិគីមី​ដែលកំពុង​ប្រើប្រាស់​នៅកម្ពុជា​ប៉ះពាល់​ដល់សុខភាព

ការបរិភោគ​ចំណីអាហារ​ដែលមាន​សារធាតុគីមី​ច្រើនហួស​កម្រិត​អតិបរិមា​ដែលផ្នែក​ស្ដង់ដារ​ចំណីអាហារ​នៃក្រសួង​សុខាភិបាល​បានអនុញ្ញាតអាចធ្វើ​ឱ្យរាងកាយ​អ្នកបរិភោគ​ទន់ខ្សោយ ជួបវិបត្ដិ​រាករូសខ្សោយ​សរសៃ​ប្រសាទ ឈឺក្រពះ និងបង្ក​ឱ្យមានរោគ ផ្សេងៗ​គ្រប់បែប​យ៉ាង។សារធាតុគីមី​ដែលអ្នក​ផលិត​ច្រើន​ប្រើដាក់​ក្នុងចំណី​អាហារ​មានដូច​ជាសារធាតុ​បូរ៉ាក់​(ទឹកអន្សា) ពណ៌​សំយោគឬ​សាំងតេទិច​អាស៊ីដ​សាលីស៊ី​លីកសូដ្យូម​អ៊ីដ្រូសូហ្វីត (ឬម្សៅស)សារធាតុ​ហ្វ័រម៉ុល​ជាដើម។

. សារធាតុបូរ៉ាក់ ឬ​ទឹកអន្សា

ជាសារធាតុ​ដែល​ហាមឃាត់​ក្នុងច្បាប់​ចំណី​អាហារ។ ទោះបី​ជាយ៉ាង​ណាក៏​អ្នកផលិត​នៅ តែឆ្លៀត​ដាក់ដើម្បី​ឱ្យចំណី​អាហារ​របស់ខ្លួន​មើលទៅ​ឃើញល្អ។ជាតិទឹក​អន្សានេះ គេច្រើន​ដាក់លើ​ប្រហិត​សាច់គោ សាច់ប៉ាត់តេ ប្រហិតត្រីប្រហិតសាច់មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មីជាដើមដើម្បី​ឱ្យស្វិតល្អ។ សារធាតុ​បូរ៉ាក់​អាចធ្វើ​ឱ្យអ្នក​បរិភោគមាន អាការពុលខ្សោយ​តម្រងនោម ខួរក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហាររលាក​ក្រពះ​ពោះវៀន​ជាដើម។ ហើយ​បើស្រូប​យកសារធាតុ នេះកម្រិត១៥ក្រាម​ចំពោះ​មនុស្សចាស់ និង​៥ក្រាម​ចំពោះ​កូនក្មេងអាច​បណ្ដាល​ឱ្យក្អួតឈាម​ស្លាប់បាន។

២. ពណ៌​សាំងតេទិច ឬ​ពណ៌​សំយោគ

គេដាក់ពណ៌​សាំងតេទិច​លើចំណី​អាហារ​ក្នុងគោល​បំណង​ឱ្យចំណី​អាហារ​ទាំងនោះមាន​ពណ៌​ល្អស្អាត​ទាក់ទាញឬ​ប្រើដាក់​បន្ថែមពី​លើពណ៌​ធម្មជាតិ​ដែលមាន​ពណ៌ស្លែត​មិន​ស្អាតក្នុង​រយៈពេល​ផលិត។ ជាពិសេស គេ ប្រទះ​ឃើញ​ការដាក់​ពណ៌​សាំងតេទិច​នេះទៅលើ​នំច័ក្កចាន់នំកូរ សាច់ក្រក ទឹកក្រូច ដំណាប់​កន្ទួត​ជាដើម​ផងដែរ។ ម្យ៉ាងទៀត ពណ៌សាំងតេទិច​នេះប្រើលើ​ចំណីអាហារ​មួយចំនួន ដូច​ជាបង្គាក្រៀម សាច់គោ​ងៀតត្រីងៀត​ជាដើម។ គេឃើញ​មានប្រើ​លើ​ចំណីអាហារ មួយចំនួន​ទៀតដើម្បី​លើកកម្ពស់​ការផលិត ដូចជាមី កំពឹស​បំពង​ជាដើម។ការបរិភោគ​ចំណីអាហារ​ដែលដាក់​ពណ៌​សាំងតេទិច​ជារៀង រាល់ថ្ងៃធ្វើឱ្យ​ពណ៌​សាំងតេទិច​នេះ​ជ្រាបចូល​តាមស្បែក ក្រពះនិង​ប្រដាប់​រំលាយអាហារ​ផ្សេងទៀត ធ្វើឱ្យស្ទះ​ការបញ្ចេញ​អង់ស៊ីមសម្រាប់​រំលាយ​អាហារ ធ្វើឱ្យ​មិនឃ្លាន និង​កាត់បន្ថយ​ការលូតលាស់។

៣.អាស៊ីត​សាលី​ស៊ីលិក

ការបរិភោគ​ចំណីអាហារ​ដែលដាក់​អាស៊ីត​សាលីស៊ីលិក​ធ្វើឱ្យប៉ះ​ពាល់​ដល់សុខភាព​យ៉ាងខ្លាំង។សារធាតុ​ត្រូវបាន​ហាមដាច់​ខាត​មិនឱ្យ​ប្រើប្រាស់​លើគ្រឿង​បរិភោគ។ទោះបី​ជាយ៉ាង​នេះក្ដី ក៏​គេនៅតែ​ឃើញ​អាស៊ីតសាលីស៊ីលិក​នេះនៅលើ​ចំណីអាហារ​មួយចំនួន ដូចជា​ជ្រក់បន្លែ ជ្រក់​ផ្លែឈើ​ជាដើមដើម្បី​កុំឱ្យ​ដុះផ្សិត។ ការបរិភោគ​ចំណីអាហារ​ដែលមាន​ដាក់អាស៊ីតសាលីស៊ីលិក​ក្នុងកំហាប់​ខ្ពស់ពី​២៥​ទៅ៣០​មីលីក្រាម​ក្នុងឈាម​១០០មីលីលីត្រធ្វើឱ្យក្អួត វិលមុខ ក្ដៅខ្លួន និង​ស្លាប់បាន។

៤. សូដ្យូមអ៊ីដ្រូសូហ្វីត ឬ​ម្សៅស

អ្នកផលិតនិង​អ្នកលក់ ច្រើនប្រើ​ដាក់ក្នុង​ស្ករ ដូង ត្រញំង​ជ្រក់ ម្សៅ​ធូរេនខ្ញីហាន់ ស្លឹកគ្រៃហាន់ ស្ករត្នោត សណ្ដែកបណ្ដុះ ទឹក​ត្រាំបន្លែ​ត្នោត​ជាដើមដើម្បី​ឱ្យបាន​ពណ៌សល្អ។ ចំណី​អាហារ​ដែលមាន​ម្សៅសនេះ​នាំឱ្យអ្នកបរិភោគ​មានសម្ពាធ​ឈាមធ្លាក់​ចុះខ្លាំង ឈឺក្រពះ ក្អួតរាក​ចំពោះ​អ្នកងាយ​រងប្រតិកម្ម​ជាដើម។ ហើយ​បើអ្នក​បរិភោគ​មានជម្ងឺហឺតអាចធ្វើ​ឱ្យស្ទះដង្ហើម សន្លប់ ជួនកាល​អាចបាត់បង់​ជីវិត​តែម្ដង។

៥. សារធាតុ​ហ្វ័រម៉ុល

សារធាតុ​ហ្វ័រម៉ុលជាសារធាតុ​រាវម្យ៉ាង​ដែលប្រើ​សម្រាប់​ចាក់រក្សា​សាកសព​ទុកឱ្យបាន​យូរ។ សព្វថ្ងៃនេះ អ្នកផលិតនិង​អ្នកលក់​ប្រើសារធាតុ​ហ្វ័រម៉ុល​ដើម្បី​ត្រាំបន្លែ​ស្រស់ត្រាំបង្គា​ស្រស់ មឹកស្រស់ និង​សាច់ស្រស់​នានា។សារធាតុ​ហ្វ័រម៉ុល​អាចធ្វើឱ្យ​អ្នកបរិភោគ​ឈឺក្រពះ ក្អួត រាកបាត់បង់​ស្មារតី បើធ្ងន់ធ្ងរ​អាចបណ្ដាល​ឱ្យស្លាប់​បាន។

បណ្ដាំផ្ញើ

សារធាតុគីមី​ដែលលើក​មកជម្រាប​ជូនខាង​លើនេះ គឺជាសារធាតុ​ដែលអ្នក​ផលិតនិង​អ្នកលក់​តែងតែ​ប្រើដាក់ក្នុង​ផលិតផល របស់ខ្លួន។នៅមាន​សារធាតុ​គីមី​ជាច្រើន​មុខទៀត ដែល​មិនទាន់​មានការ​ស្រាវជ្រាវ​ឃើញនិង​ការបកស្រាយ​អំពីផល​ប៉ះពាល់ ហើយកំពុង​ធ្វើចរាចរ​នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ផងដែរ។ នៅ​ពេលខ្លះដាក់​ជ្រុលធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ភ្លាមៗដល់​អ្នកបរិភោគ។ ដូចនេះលោកអ្នក​បរិភោគ​មុននឹង​ជ្រើសរើស​ទិញនូវ​ផលិតផល​អ្វីមួយគួរគិត​ពីបញ្ហា​នេះផង ដើម្បី​ចៀសវាង​ឱ្យបាននូវ​ការប៉ះពាល់​ផ្នែក​សុខភាព។ប៉ុន្ដែនៅ​ពេល​បច្ចុប្បន្នមិនមែន​ជាការងាយ​ស្រួល​ទ្បើយ​ក្នុងរកទិញ​នូវផលិតផល​ដែលគ្មាន​ជាតិគីមី។ព្រោះអ្នក​ផលិត និង​អ្នកលក់សុទ្ធ​តែបានដាក់​សារធាតុ​ទាំងនោះ​ទៅក្នុង​ផលិតផល​របស់ខ្លួន​គ្រាន់តែតិចឬ​ច្រើន។ អ្វីដែល​ជាគោល​បំណង​ចម្បងនៅ​ពេលនេះ សូម​សំណូមពរ​ដល់អ្នក​ផលិតនិង​អ្នកលក់​ទាំងអស់​មេត្ដាគិតគូ​ដល់សុខភាព​អ្នកដទៃផងហើយជួន​កាល​លោកអ្នក​អាចបរិភោគ​ខ្លួនឯង ផងដែរ។

ខ្លឹមសារ​នៅក្នុង​អត្ថបទនេះ​ដកស្រង់​ចេញពី​សៀវភៅសារ​ជាតិគីមី​បង្កជាតិពុល និង​មេរោគ​បង្កជម្ងឺ​ក្នុងចំណី​អាហាររៀបរាងនិង​ចេញផ្សាយ​ដោយមន្ទីរ​ពិសោធន៍​ជាតិត្រួត​ពិនិត្យ​គុណភាព​ឱសថនិង​ចំណីអាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេសកម្ពុជា​(មិនមានដាក់​ឆ្នាំបោះ​ពុម្ភផ្សាយ)។ Sun LaySkit

 

អារម្មណ៍

ថ្ងៃនេះដំបួងគិតថាសរសេរជា Status នៅលើ Facebook ទេតែអារម្មណ៍ ដូចជាមិនល្អខ្លាំងពេក ក៏សរសេរវាជាអត្ថបទតែម្តងទៅ ។ ពិតជាឆ្ងល់ពី ខ្លួនឯងហើយក៏មិនយល់ពីអ្នកដ៏ទៃ ខ្ញុំគិតថាធ្វើអីមួយមិន ដែលថាបានសំរេច ម្តងសោះ កំពុងតែស្រម៉ៃៗ ស្រាប់តែមានអ្នកមកបន្ទាសបង្អាក់ មិនធ្វើរឿងហ្នឹងតទៅទៀត ។ គិតៗទៅ មិនយល់ពីអារម្មណ៍ខ្លួនឯងក៏មិនយល់ពីអារម្មណ៍ របស់អ្នកដ៍ទៃ ។ ពេលខ្លះខ្ញុំចូលចិត្តដេក ស្រមើស្រម៉ៃ ដក់ដង្ហើមចោល ទុកឲ្យពេល វេលាដើរទៅមុខដោយមិនដឹង ថាខ្លួន ខ្ញុំជាមនុស្ស ខ្ចិលសព្វគ្រប់បែបយ៉ាង ខ្ចិលរៀន ខ្ចិលធ្វើការ ខ្ចិលទាក់ទង ខ្ចិលស្វែងរក នូវរបស់ដែលមានប្រយោជន៍សំរាប់អនាគត ។ ទីបំផុតបានត្រឹមតែដេកស្រម៉ៃតែឯង គ្មានអ្នកយកចិត្ត គ្មានអ្នក សួរនាំ តែក៏មិនអាចបន្ទាសអ្នកដ៏ទៃបានទេ ព្រោះចរិតរបស់ខ្ញុំចូលចិត្តនៅតែម្នាក់ឯង មានតែទូរស័ព្ទក្នុងដៃមាន Internet គឺគ្រប់គ្រាន់ល្មម ។ ចឹងហើយដែលខ្ញុំតែងតែប្រាប់ខ្ឡួន ឯងថា៖ ឡាយ? ឡាយឯងចង់បានអី? ចង់ធ្វើអី? តែខ្ញុំនៅតែឆ្លើយអាសំនួរហ្នឹងមិនចេញសោះ ។ ពេលខ្លះខ្ញុំមានគោលដៅរបស់ហើយ តែនៅពេលដែរខ្ញុំកំពុងតែព្យាយាម ធ្វើវា មានមនុស្សមកនិយាយ ឲ្យខ្ញុំ ឲ្យបញ្ឈប់វាទាំងកណ្តាលទី មិនដែរមានអ្នកណាមកលើទឹកចិត្ត ខ្ញុំឲ្យខំប្រឹងទាល់តែសោះ ។ ទោះជាយ៉ាងណាក៏ខ្ញុំនៅតែមិនទាន់ចុះចាញ់ងាយៗ ដែរ ខ្ញុំនៅតែខំប្រឹងធ្វើវាទាំង គ្មានការ ជំរុញ នឹង លើក ទឹកចិត្ត ហើយរង់ចាំមើល លិទ្ធផលរបស់ខ្លួនឯងនឹងទៅជាបែបណា?? !!!

ឆាកជីវិតគឺតែងតែស្មុគស្មាញរហូត… ប៉ុន្មានយប់ហើយដែលខ្ញុំដេកមិនស្ងប់ រហូតដល់ពេលនេះ ខ្ញុំក៏បានធ្វើការសម្រេចចិត្តមួយ ដែលបន្ទាប់មកពិតជាពិបាកនឹងលើកលែងឱ្យខ្លួនឯងណាស់។ ខ្ញុំខុសហើយ ហើយលើកនេះជាបទពិសោធន៍ជីវិតដ៏គួរឱ្យខ្លាច។ ការសម្រេចចិត្តតម្រូវឱ្យមនុស្សជួបរហូត… ពិបាកណាស់ នៅពេលដែលយើងលេងនឹងល្បែងមួយខុសមួយត្រូវ។ ជីវិតក្នុងសង្គមកម្រនឹងមានជម្រើសត្រូវទាំងពីរឱ្យយើងណាស់។ ចិត្តមិនដាច់ធ្វើស្ដេចមិនកើត មនុស្សដូចជាខ្ញុំមិនអាចធ្វើស្ដេចបានទេ សម្រេចចិត្តរេចុះរេឡើង ធ្វើឱ្យអំពល់ទុក្ខអ្នកដទៃទៀត។ ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍? ប៉ុន្តែបទពិសោធន៍លើកនេះវាធ្ងន់ធ្ងរពេកហើយចំពោះខ្ញុំ។

សំណួរដែលខ្ញុំតែងតែសួរខ្លួនឯង គឺ តើខ្ញុំជាមនុស្សល្អទេ? ខ្ញុំចង់ក្លាយជាមនុស្សល្អម្នាក់ខ្លាំងណាស់ តែពិតជាពិបាក។ រហូតមកដល់ពេលនេះតើខ្ញុំធ្លាប់ជួបអ្វីខ្លះ ហើយឆ្លងកាត់អ្វីខ្លះ? ដើមឡើយអារម្មណ៍ខ្ញុំសស្អាត តែក៏ចាប់ផ្ដើមលាបពណ៌ម្ដងមួយពណ៌ៗ ទាល់តែជួនកាលមិនដឹងថាខ្លួនឯងជាអ្នកណា។ ខ្ញុំតែងតែគិតខ្លួនឯងថា តើខ្ញុំកំពុងតែមានជំងឺផ្លូវចិត្តអ្វីខ្លះ? មិនអត់ទេ ខ្លះក៏ដឹងខ្លួនឯង ខ្លះក៏មិនដឹង ប៉ុន្តែដែលល្អនោះគឺខ្ញុំចេះតាមដានអារម្មណ៍ខ្លួនឯងជាប្រចាំ។ ក្រៅពីវាសនាដែលខ្ញុំត្រូវប្រកួតប្រជែង នៅសល់ខ្លួនឯងទៀត ដែលខ្លួនឯងនេះហើយ គឺជាគូប្រកួតពិតប្រាកដរបស់ជីវិត។ ខ្ញុំចេះតែបណ្ដោយខ្លួន និងបណ្ដោយចិត្តឱ្យគិតច្រើន ជាក់ស្ដែងដូចជាការចង់ក្លាយជាមនុស្សល្អអ៊ីចឹង ខ្ញុំមិនសូវធ្វើល្អដាក់អ្នកណាទេ បែរជាពូកែអន់ចិត្តនឹងអ្នកដទៃ ។

មានគំនិតខុសជាច្រើនដែលគេប្រាប់ខ្ញុំថាត្រូវ ដែលខ្ញុំធ្លាប់ជឿតាមគេ តែពេលនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះទៅហើយ គួរតែដល់ពេលដែលខ្ញុំជឿខ្លួនឯងម្ដង។

E-mail បេះដូងខ្ញុំ

ខ្ញុំឈ្មោះ វិសាល ជានិសិត្សនៃមហាវិទ្យាល័យនិងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយក្នុងក្រុង ភ្នំពេញ
ខ្ញុំមិនទាន់មានមិត្តស្រីនៅឡើយទេ។

មិនមានមិត្តស្រីមិនមែនខ្ញុំមិនរកនោះទេ ខ្ញុំចង់បានមិត្តស្រីម្នាក់ដែលមានចរិកសុភាពរាបសារ រមទម្យ សំដី​សំដៅមួយៗ សមជានារីខ្មែរ ក៏ប៉ុន្តែការស្រមៃរបស់ខ្ញុំដូចជាមិនអាចក្លាយជាការពិតសោះ។

ថ្ងៃមួយបន្ទាបពីទំនេរពីការងារនឹងការសិក្សាខ្ញុំបានទៅហាង Internet Cafe មួយកន្លែង ពេលនោះខ្ញុំបាន​ស្គាល់​នារីម្នាក់តាមរយះការលេងchatដែលពីមុនមកខ្ញុំមិនដែលស្គាល់មុខមាត់ពិតរបស់នាងសោះមិនដឹងថានាង​ស្អាត់រឺ
អាក្រក់យ៉ាងណាទេ។

នាងមានឈ្មោះ រីតា (Rita) ឈ្មោះរបស់នាងពិតជាពិរោះដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ហើយពាក្យពេចន៍ដែល​នាងតែងតែផ្ញើមកខ្ញុំច្រើនតែជាពាក្យពេចន៍កំប្លុកកំប្លែងជាពិសេសនាងតែងតែមានរឿងសួរនិងប្រាប់ខ្ញុំជានិច្ច។

ជាក្តីរំភើបដោយគ្រាន់តែបាបអាន E-mail របស់នាងភ្លាមធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងមើលទៅនាង​ប្រហែលជាមនុស្សចូលចិត្តនិយាយលេងសើចច្រើនហើយមើលទៅ។

ជារៀងរាល់សបា្តហ៍ខ្ញុំតែងតែណាត់ រីតា មកលេង chat ឆ្លើយឆ្លងជារាងរាល់ថ្ងៃអាទិត្យព្រោះវាជាថ្ងៃទំនេរពី​ការងារ
នឹងការសិក្សារបស់ខ្ញុំ។ជារៀងរាល់ថៃ្ងនៅពេលខ្ញុំទៅធ្វើការ ខ្ញុំតែងតែបន់ឲ្យដល់ ថ្ងៃអាទិត្យ ខ្លាំងណាស់ ព្រោះ​តែ
បានលេងchatជាមួយ​នាងបន្តទៀត ពេលខ្លះទៅពេលដែរខ្ញុំផ្ញើ mail ទៅនាងហើយត្រូវរង់ចាំការឆ្លើយតប់ ដោយ
អន្ទះសារ ក្នុងចិត្តជា​ខ្លាំង ក៏ប៉ុន្តែនាងតែងតែផ្ញើមកខ្ញុំវិញទោះបី​ជាយូរ​ បន្តិចមែនក៏នាងតែងតែឆ្លើយតបខ្ញុំជានិច្ច។

គ្រប់ពេលដែរខ្ញុំបានលេង chat ជាមួយនាង ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ខ្ញុំដូចជាមានចិត្ត​ស្រលាញ់អត្តចរិតរបស់នាងទាំងមិនដឹងថានាងមានមុខមាត់យ៉ាងណាទៅវិញ។

ពួកយើងបានលេង chat ជាមួយជាគ្នាជារៀងរាល់សប្តាហ៍រហូតពេលខ្លះខ្ញុំភ្លេចបាយទឹកទៀតផង ព្រោះនាង ជា​មនុស្សពូកែទាញយកចំណាប់អារម្មណ៍របស់ខ្ញុំមែនទែន។ថៃ្ងមួយខ្ញុំបានសុំរូបថតរបស់នាងមួយសន្លឹកព្រោះខ្ញុំ​ចង់
ស្គាល់មុនមាត់ពិតរបស់នាង។តែខ្ញុំគិតថាប្រហែលជានាងរារែកចិត្តក្នុងការប្រគល់រូបថតពេលនោះនាងបាន​ដាក់​
លក្ខខ័ណ្ឌប្តូររូបថតទៅវិញទៅមក។

ពេលនោះ រីតា បានឆ្លើយតប់នឹងខ្ញុំថា៖

“ខ្ញុំនឹងឲ្យរូបថតពិតប្រាកដ៏របស់ខ្ញុំទៅលោកមួយសន្លឹក ប្រសិនបលោកឲ្យរូបថតពិតប្រាកដ៏របស់លោកមក​ខ្ញុំ”។

ដោយចិត្តសន្ទះសាចង់ឃើញមុខរបស់នាងផងពេលនោះខ្ញុំក៏ បានសន្យាផងដែរថា៖

“ប្រសិនបើខ្ញុំឲ្យរូបថតមិនពិតដល់នាងខ្ញុំនឹងឈប់ទាក់ទងនាងជារាងរហូត ចុះចំនែកនាងវិញ ?”

ពេលនោះ រីតា ក៏បានឆ្លើយតបថា៖

“បាន! ខ្ញុំក៏ដូចលោកដែរ បើខ្ញុំឲ្យរូបថតមិនពិតទៅលោកខ្ញុំនឹងឈប់លេង Chat ជាមួយលោកជារៀងរហូត​សប្តាហ៍ក្រោយយើងនឹងប្តូររូបថតគ្នាល្អទេ ?”

ដំណឹងដល់ល្អនេះពិតជាធ្វើឲ្យអារម្មណ៍របស់ខ្ញុំសប្បាយរីករាយជាខ្លាំង បន្ទាបមកខ្ញុំក៏ត្រឡប់មកផ្ទះហើយ​ជ្រើសរើសយករូបថតដ៏ស្រស់ស្អាតមួយសន្លឹកសម្រាប់បង្ហាញ រីតា នៅសប្តាហ៍ក្រោយ ។

លុះដល់សូរិយារំកិលដល់វេលាល្ងាច ជាពេលដែលខ្ញុំចេញពីរៀននាថ្ងៃស្អែក ខ្ញុំក៏បានទៅផ្សាទំនើបជាមួយ​មិត្តភក្តិ ។ នៅក្នុងអាហារដ្នាន ខ្ញុំនឹងមិត្តភក្តិមានការសប្បាយរីករាយនឹងការជជែកគ្នានិងញុំាអាហារជុំគ្នាផង​ដែរ ។

ពេលកំពុងតែញុំានិងជជែកគ្នាពេលនោះខ្ញុំក៏បានលឺសំលេងមនុស្សស្រីកំពុងនិយាយនៅពីក្រោយខ្នងរបស់ខ្ញុំ​នាងពូកែនិយាយណាស់ហើយនាងមានមិត្តភក្តិច្រើនថែមទៀតផង ។

នេះជាវេលាដែលខ្ញុំលួចចោលកន្ទុយភ្នែកលើមុងរបស់នាងរហូតដល់ ភ្លឹក នាងពិតជាស្អាត់ណាស់ ហើយថែម​ទាំងគួរឲ្យស្រលាញ់ថែមទៀតផង ហើយពេលនោះខ្ញុំក៏បានឃើញនាងកំពុងសំម្លឹងមកកាន់ខ្ញុំវិញដែរ កែវភ្នែករបស់​នាងពិតជាស្អាតមែនប្រៀបបាននឹងពេជ្រចរណៃ ដែរធ្វើឲ្យខ្ញុំបាក់ចិត្តស្រលាញ់នាងម្តងៗ ក៏មានដែរប្រហែលមកពីខ្ញុំ​សម្លឹងមើលមុខនាងខ្លាំងពេកហើយបន្ទាបមកខ្ញុំក៏ងាកមកនិយាយលេងជាមួយមិត្តភក្តិវិញ ។

ពេលចេញមកពីវិញខ្ញុំក៏បានជួបនាងម្តងទៀតតែខ្ញុំមិនបាននិយាយជាមួយនាងទេព្រោះថាខ្ញុំមិនស្គាល់នាង​ពេលនោះខ្ញុំបានឃើញនាងញញឹមកយ៉ាងស្រស់មកកាន់ខ្ញុំរួចក៏ឡើងឡានជាមួយមិត្តភក្តិនាងបាត់ទៅ ។

“ខ្ញុំឆ្ងល់ថានាងញញឹមកកាន់ខ្ញុំរឺ ? ប៉ុន្តែខ្ញុំគិតថាប្រហែលជានាងសើចសល់ហើយមើលទៅ!! ==”

មិនបានប៉ុន្មានថ្ងៃអាទិត្យក៏បានមកដល់ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រឹកនេះខ្ញុំទៅលេង Chat យ៉ាងសប្បាយ​រីករាយហើយទីបំផុតពួកយើងក៏ប្តូររូបថតគ្នាទៅវិញទៅមក ។

គ្រាន់តែឃើញរូបថតរបស់ខ្ញុំភ្លាម រីតា ក៏ផ្ញើmailមកកាន់ខ្ញុំថា៖

“ខ្ញុំដូចជាធ្លាប់ជួបលោកម្តង!!” ឃើញដូច្នេះខ្ញុំរឹតតែឆ្ងល់និងចង់ដឹងថានាងជានរណាតែក្រោយមកពេលនាង​ផ្ញើរូបថតរបស់ឲ្យខ្ញុំវិញស្រាប់តែខ្ញុំញញឹមបិតមាត់មិនជិតតែម្តងព្រោះថារូបថតរបស់នាងពិតជាស្អាត់ណាស់ដែរលើស​ពីការគិតរបស់ខ្ញុំទៅទៀត ហើយអ្វីដែរមិនគួរឲ្យជឿរ គឺនាងជានារីដែរខ្ញុំជួបនៅផ្សាទំនើបកាលពីថ្ងៃមុន ។

បន្ទាបមកខ្ញុំក៏ផ្ញើ mail ទៅនាងវិញថា៖

“មែនហើយខ្ញុំធ្លាប់ជួបនាងនៅផ្សាទំនើបពីរដង នាងជានារីដែរញញឹមស្រស់និងពូកែនិយាយលេងនោះមែន​ទេ ?” ពេលនោះរីតាក៏បានឆ្លើយតបមកខ្ញុំវិញថា៖

“មែនហើយពេលនោះខ្ញុំក៏សំម្លឹងមើលមុខរបស់នាងវិញដែរ ព្រោះលោកសំម្លឹងមើលមុខខ្ញុំមិនដាក់ភ្នែក​សោះ” ។

បន្ទាបមកខ្ញុំពិតជាហួសចិត្តនឹងរឿងដែរកើតឡើងនេះខ្លាំងណាស់ ព្រោះខ្ញុំមិននឹកស្មានថានារីម្នាក់នោះគឺជា​នាងក្រោយពីនិយាយត្រូវរ៉ូវគ្នាហើយទីបំផុតពួកយើងក៏ធ្វើការណាត់ជួបគ្នានៅផ្សាទំនើបម៉ោង៦ល្ងាច ។

ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះបានរាប់អានជាមួយ រីតា ព្រោះនាងពិតជាស្អាត់សុភាពរាបសារនិងគួរឲ្យស្រលាញ់​ណាស់ ។

ម៉ោង៦ល្ងាចបានមកដល់ខ្ញុំបានជួប រីតា ទាំងស្លៀកពាក់យ៉ាងស្រស់សង្ហា ។ ពេលនោះ រីតា និងខ្ញុំបាននាំ​គ្នាដើរទិញទំនិញនិងទិញសម្លៀកបំពាក់អស់ជាច្រើន បន្ទាបមកពួកយើងក៏នាំគ្នាចូលភោជនីយដ្នាននៅក្នុងផ្សាទំនើប ។ខ្ញុំនិងនាងបានជជែកគ្នាអស់រយះពេលយ៉ាងយូរមិនចេះអស់រឿងនិយាយឡើយនៅពេលនោះហើយដែរខ្ញុំបាក់ចិត្ត​ស្រលាញ់ រីតា ជាខ្លាំងហើយនាងគឺជានារីដ៏ល្អដែរខ្ញុំតែងប្រាថ្នាចង់បាន ។ ហើយខ្ញុំក៏មិនហ៊ានប្រាប់នាងថាខ្ញុំ​ស្រលាញ់នាងឡើយ បានត្រឹមតែលាក់ចិត្តស្រលាញ់នៅក្នុងទ្រូងតែឯងប៉ុនោះ ។

ចាប់តាំងពីថ្ងៃនោះមកខ្ញុំបានណាត់ រីតា ឲ្យមកលេង Chat រាងរាល់សៅរ៍​ និង​ ថ្ងៃអាទិត្យវិញម្តង ។ ពេល​វេលាចេះតែកន្លងហួសទៅដែលធ្វើឲ្យការស្រលាញ់របស់ខ្ញុំចំពោះនាងកាន់តែរីកធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ
ដែរធ្វើ​ឲ្យខ្ញុំមិនអាចលាក់នូវកូនចិត្ត​​នេះតទៅទៀតបានឡើយ ។

ថ្ងៃមួយពេលពួកយើងកំពុងលេង Chat ជាមួយគ្នខ្ញុំបានប្រាប់ រីតា ត្រង់ៗថា “ខ្ញុំស្រលាញ់នាងខ្ញុំមិនអាច​លាក់បានតទៅទៀតទេ គ្មាននាងខ្ញុំពិតជាពិបាករស់នៅណាស់ ខ្ញុំចង់រស់នៅក្បែរនាងជារៀងរហូតគ្រប់ពេលវេលា ។

តែពេលនោះនាងខ្ញុំមិនឃើញការឆ្លើយតបរបស់នាងឡើយ…

“តើនាងកំពុងគិតអ្វី ?”

សប្តាហ៍បន្ទាបខ្ញុំបានផ្ញើ mail ទៅ រីតា​ ថា៖

“រីតា តើអូនមានរឿងអី? ហេតុអីក៏អូនមិនឆ្លើយតបជាមួយបងឬមួយក៏អូនស្អប់បងហើយ ? បងសុំទោស​​ដែរបងសារភាពស្រលាញ់អូនតែបងពិតជាមិនអាចហាមយាត់ចិត្តខ្លួនឯងឲ្យឈប់ស្រលាញ់អូនបានឡើយតែបើអូន​បដិសេធនិងការស្រលាញ់របស់បងតើយើងអាចធ្វើជាមិត្តតទៅទៀតបានទេ ?” ប៉ុន្តែតាមការពិតចិត្តខ្ញុំនៅតែ​ស្រលាញ់នាងទាំងមិនដឹងថានាងមានចម្លើយយ៉ាងណាចំពោះសំនួរនេះ ។

តែខ្ញុំនៅតែមិនឃើញនាងឆ្លើយតប “តើ រីតា បានឃើញ mail របស់ខ្ញុំរឺទេ? ហេតុអ្វីនាងមិនឆ្លើយតបនឹងខ្ញុំ​សោះអញ្ជឹង?

រៀងរាល់ថ្ងៃពេលខ្ញុំចេញពីធ្វើការរឺពីសាលារៀនខ្ញុំតែងតែឆ្លៀតទៅហាង Internet ដើម្បីបើកមើលសារ​របស់​នាងក៏ប៉ុន្តែនៅតែមិនឃើញនាងឆ្លើយតបនឹងខ្ញុំដដែល ហើយខ្ញុំតែងតែផ្ញើ mail ទៅសុំទោសនាងជានិច្ច ។

២ខែកន្លងផុតទៅ រីតា នៅតែមិនឆ្លើយតបនឹងខ្ញុំសោះពេលនោះខ្ញុំគិតថា រីតា ប្រហែលជាមិនចង់ទាក់ទងជា​មួយខ្ញុំទៀតទេទើបនាងធ្វើដូចនេះ ហើយចាប់ពីពេលនោះមកខ្ញុំក៏ឈប់ផ្ញើ mail ទៅនាងទៀតដែរ ។

ឆ្នាំនេះខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យហើយចំពេលដែរខ្ញុំមានពេលទំនេរច្រើនសំរាប់ការងាររបស់ ខ្ញុំហើយជាពេលដែលខ្ញុំបានឡើងដំនែងជាអគ្គនាយករងនៅក្នុងក្រុមហ៊ុនដែលខ្ញុំធ្វើការនោះផងដែរ។

ថ្ងៃមួយក្រុមហ៊ុនរបស់ខ្ញុំបានផ្សព្វផ្សាយពត៌មានថាត្រូវជ្រើសរើសលេខាស្រីជាបន្ទាន់ ។ ប៉ុន្មានថ្ងៃក្រោយ​មកលោកនាយកធំបាននាំលេខាស្រីដែលគាត់បានជ្រើសរើសមកធ្វើការពេលនោះខ្ញុំស្ទើរតែមិនជឿនូវអ្វីដែលខ្ញុំបាន​ឃើញឡើយគឺខ្ញុំបានឃើញ រីតា ចូលធ្វើការនៅក្នុងក្រុមហ៊ុនជាមួយខ្ញុំហើយកាន់មុខតំណែងជាលេខារបស់ខ្ញុំផ្ទាល់តែ​ម្តង ។

ពេលកំពុងធ្វើការខ្ញុំក៏ហៅ រីតា មកសួរៈ

“រីតា តើអូនសុខសប្បាយទេ?”

“ចាស៎! សុខសប្បាយ” រីតាឆ្លើយ

ពេលនោះខ្ញុំក៏សួរបន្ត…

“រីតា បងចង់ដឹងណាស់ តើហេតុអ្វីបានជាអូនមិនព្រមឆ្លើយតបនឹង mail របស់បង?”

ស្រាប់តែពេលនោះ រីតា និយាយខ្លាំងៗ ​មកកាន់ខ្ញុំថា៖

“និយាយពីរឿងនេះខ្ញុំមិនទាន់បាត់ខឹងលោកនៅឡើយទេ ខ្ញុំតែងតែផ្ញើ mail ទៅកាន់លោករាល់អាទិត្យ​ តែ​លោកមិនដែលឆ្លើយតបនឹងខ្ញុំសោះឬមួយក៏លោកជាប់រវល់ជ្រុលដល់ថ្នាក់គ្មានពេលបន្តិចមកឆ្លើយតបនឹង mail​របស់ខ្ញុំ?” លឺដូច្នេះខ្ញុំក៏និយាយទៅកាន់ រីតា ទាំងឆ្ងល់ថា៖

“តែបងផើ្ញទៅអូនរាលអាទិត្យគឺអូនទេដែលមិនឆ្លើយតបជាមួយបង” ពេលនោះ រីតា ក៏សំម្លឹងមើលមុខខ្ញុំទាំង​ទឹកមុខងឿងឆ្ងល់ ។

យប់ឡើងពេលចេញពីធ្វើការខ្ញុំក៏បានទៅហាង​ Internet មួយកន្លែង ។ ពេលនោះខ្ញុំបានឃើញ mail របស់​រីតាជាច្រើននិង mail របស់ក្រុមហ៊ុន Mail មួយដែរ៖

Mail របស់ក្រុមហ៊ុនគឺសរសេរថា៖ “សូមអភ័យទោសចំពោះប្រិយមិត្តដែលតែងតែគាំទ្រក្រុមហ៊ុន Mail របស់​ដោយ
សារតែក្រុមហ៊ុន​របស់យើងមានបញ្ហាផ្នែកបច្ចេកទេសទើបការផ្ញើ mail របស់ប្រិយមិត្តត្រូវបានស្តុកទុក​មួយ​រយៈសិន
ចាប់ពីថ្ងៃនេះទៅលោកអ្នកអាចផ្ញើ mail ទោកាន់មិត្តភក្តិបានដូចធម្មតា ហើយ mail ដែលក្រុមហ៊ុន​ស្តុកទុក​នឹងត្រូវ
ផ្ញើទៅកាន់ដៃគូរ mail របស់អ្នកដូចធម្មតាសូមរីករាយនឹងការផ្ញើ mail ” ។

បន្ទាបមកខ្ញុំក៏បើក mail របស់ រីតាវិញម្តង

“វិសាល…………ខ្ញុំ…….ខ្ញុំគិតថា……..ខ្ញុំ………!”

“សុំទោសផង វិសាល ខ្ញុំដូចជាមានចិត្តស្រលាញ់លោកហើយ”

“តើលោកយល់យ៉ាងណាដែរ ?”

“វិសាល ម៉ិចក៏មិនឆ្លើយតប ឬ មួយក៏លោកស្អប់ខ្ញុំ ?”

“វិសាល ឆាប់ឆ្លើយប្រាប់ខ្ញុំផង ?”

“វិសាល តើលោកជាប់រវល់មែនទេ ម៉េចបានជាលោកមិនព្រមឆ្លើយតប ?” ពេលនោះខ្ញុំអាន mail​របស់នាង​ទាំងអស់សំណើចតាមពិតនាងក៏ស្រលាញ់នាងដែរ ។

ស្អែកឡើងពេលទៅធ្វើការខ្ញុំបានឃើញ រីតា កំពុងអង្គុយសើចម្នាក់ឯង ឃើញដូច្នេះខ្ញុំក៏សួរនាងថា៖

“រីតា មានរឿងអីសើចស្រួលម្លេះ ?”

ពេលនោះ រីតា ក៏ញញឹមហើយសម្លឹងមកកាន់ខ្ញុំទាំងអៀន

“ប្រហែលមកពីនាងបានអាន mail របស់ខ្ញុំហើយ” ខ្ញុំគិតក្នុងចិត្ត ។

ចាប់តាំងពីពេលនោះមកខ្ញុំនឹង រីតាក៏ចាប់ផ្តើមស្រលាញ់គ្នាហើយបានជួបគ្នានៅកន្លែងធ្វើការជារៀង​រាល់ថ្ងៃ​មិនតែប៉ុនោះពួកយើងតែងតែណាត់គ្នាដើរលងជាញឹកញាប់ទៀតផង។

២ខែកន្លងទៅខ្ញុំនឹងរីតាបានរៀបការជាមួយគ្នាយ៉ាងអធឹកអធមបន្ទាបមកយើងបានរស់នៅជាមួយគ្នាយ៉ាង​សប្បាយរីករាយនិងមានសុភមង្គលជាទីបំផុត ៕

ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិចកូ​បង្ហាញ​កុំ​ព្យូ​ទ័រ​ VAIO ស៊េរី​ថ្មី​របស់​ខ្លួន

រាជធានី​ភ្នំពេញ​​​ ៖ នៅ​សណ្ឋា​គារ​ឡឺ​រ៉ូ​យ៉ាល់​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ តុលា ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​បាន​​បង្ហាញ​​ផលិត​ផល Sony VAIO ដែល​ជា​ប្រភេទ​កុំ​ព្យូ​ទ័រ​យួរ​ដៃ​ថ្មី​បំផុត​ក្រោម​ការ​ចូល​រួម​ពី​តំណាង​ ក្រុម​ហ៊ុន​ជា​ដៃ​គូ​ ភ្ញៀវ​កិត្តិ​យស​ អតិថិជ​ន និង​អ្នក​សារព័ត៌​មាន​យ៉ាង​ច្រើន​កុះ​ករ​។ ផលិត​ផល​កុំ​ព្យូ​ទ័រ​ដែល​បាន​យក​មក​បង្ហាញ​នា​ឱកាស​នោះ​មាន​៣ស៊េរី គឺ VAIO ស៊េរី​S, VAIO ស៊េរី​Z និង​VAIO ស៊េរី​E នឹង​ត្រូវ​បាន​លក់​ចែក​ចាយ​តាម​រយៈ​៣​ក្រុម​ហ៊ុន​ដែល​មាន​ក្រុម​ហ៊ុន ANANA Computer ក្រុម​ហ៊ុន ICE Computer និង​ក្រុម​ហ៊ុន​ PTC Computer។

សំរាប់ផលិត​ផល​ VAIO ស៊េរី​S មាន​ពណ៌​យ៉ាង​ស្រស់​ស្អាត​ផ្តល់​នូវ​សមត្ថ​ភាព​យ៉ាង​អស្ចារ្យ​សំរាប់​គ្រប់​ ការ​ងារ​ និង​ការ​លេង​កំសាន្ត​។ កុំ​ព្យូទ័រ VAIO ស៊េរី​S ត្រូវ​បាន​ដំឡើង​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ Windows7 សំរាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ការិយាល័យ​ និង​ក្នុង​គេ​ហ​ដ្ឋាន​។ ផ្តល់​នូវ​ក្តារចុច​ដែល​មាន​ពន្លឺ​ងាយ​ស្រួលចាប់ពន្លឺ​នៅ​ជុំ​វិញ​​ រី​ឯ​ពន្លឺ​ខាង​ក្រោយ​នឹង​បើក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ កំពុង​ស្ថិតក្នុង​ទី​ងងឹត​។ ដើម្បី​បំពេញ​តាម​ម៉ូដ​ផ្ទាល់​ខ្លួន​ VAIO ស៊េរី​S ដ៏​តូច​​ស្អាត​នេះ ផលិត​ចេញ​មក​មាន​៤​ពណ៌​ផ្សេង​ៗ​គ្នា​ គឺ ពណ៌​ខ្មៅ ស ផ្កា​ឈូក និង​បៃ​តង​។

ចំពោះ VAIO ស៊េរី​Z វិញ​ បើ​តាម​លោក Spencer Low ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​របស់​ Sony South East Asia បាន​មាន​ប្រសាសន៍​ថា វា​មាន​អេ​ក្រង់​ LCD ទំហំ​១៣.១​ ទូ​លាយ HD (1600×900) ជាមួយ​នឹង​ពន្លឺ​ក្រោយ LED យ៉ាង​ស្រស់​ស្អាត​។ នៅ​ពេល​យើង​ធ្វើ​ការ​ជា​មួយ VAIO ស៊េរី​Z នៅ​ពេល​យប់​ ឬ​ស្ថិត​ក្នុង​ទី​ងងឹត​ គឺ​វា​បាន​ផ្តល់​នូវ​ក្តារ​ចុច​ដែល​មាន​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្តិ​។ VAIO ស៊េរី​Z នេះ​មាន​២​ពណ៌ គឺ​ពណ៌​ខ្មៅ​ និង​ពណ៌​ទឹក​ប្រាក់ (កាបូន) ផ្តល់​នូវ​ផា​សុក​ភាព​សំរាប់​អ្នក​ប្រើ​ប្រាស់។

ដោយ​ឡែក​សំរាប់ VAIO ស៊េរី​E មាន​៣​ពណ៌​ គឺ ពណ៌​ខ្មៅ​ ស និង​ផ្កា​ឈូក​។ បើ​តាម​​លោក Spencer Low អះ​អាង​ថា​ VAIO ស៊េរី​E នេះ រួម​បញ្ចូល​នូវ​ ATI Mobility Rade onTM HD5650 ជាប់​មក​ជាមួយ​នឹង​កាត​ក្រាហ្វិក​ខាង​ក្រៅ​ដែល​អង្គ​ចង​ចាំ​វីដេអូ១GB DDR3 ធ្វើ​ឱ្យ​ល្បឿន​នៃ​ដំណើរ​ការ​កាន់​តែ​រលូន និង​កាន់​តែ​លឿន ទាំង​ការ​ចាក់​វី​ដេអូ​ និង​លេង​កំសាន្ត​។ សូម​បញ្ជាក់​ថា​ ផលិត​ផល Sony VAIO ស៊េរី​ថ្មី​នេះ​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​ពី​ប្រទេស​សាំង​ ហ្គា​ពួ​រ និង​ត្រូវ​បាន​លក់​ចែក​ចាយ​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុម​ហ៊ុន ANANA Computer, ICE Computer និង PTC Computer៕

VAIO ស៊េរី ថ្មី

ទឹកដីរបស់អ្នកណា?

នៅក្នុងថ្នាក់រៀនមួយ អ្នកគ្រូបានសួរសិស្សៈ
អ្នកគ្រូៈ តើប្អូនៗដឹងទេថាទឹកដីប្រទេសកម្ពុជាជាទឹកដីរបស់អ្នកណាទេ?
សុខៈ បាទអ្នកគ្រូទឹកដីប្រទេសកម្ពុជាទឹកដីរបស់ដូនតាខ្ញុំ….
(អ្នកគ្រូហួសចិត្តតែមិនហានអោយសុខខុសទេ) អ្នកគ្រូបានសួរទៅសិស្សបន្តទៀត…
អ្នកគ្រូៈ មើលតើមានអ្នកណាមានចំលើយអីផ្សេងទៀតទេ?
ពេលនោះមានសិស្សម្នាកឡើងឆ្លើយៈ
សៅៈ បាទអ្នកគ្រូទឹកដីប្រទេសកម្ពុជាជាទឹកដីរបស់ដូនតា អាសុខ….
!!!

អ្នក​ខ្ជិល​ជាងគេ

ឪពុក​សួរ​កូនប្រុស​តូច ៖
-​ក្នុង​ថ្នាក់​កូន អ្នក​ណា​ខ្ជិល​ជាងគេ ?
-​ខ្ញុំ​អត់​ដឹង​ទេប៉ា ។
-​ប៉ា​គិត​ថា កូន​គួរតែ​ដឹង ។ កូន​នឹក​វិញមើល ពេល​គេ​ទាំងអស់​គ្នា​ផ្ចិតផ្ចង់​សរសេរមេរៀន តើ​អ្នក​ណា​គិតតែ​អង្គុយ​ស្ងៀម សំលឹង​ចេញ​ក្រៅ ។
-​អូ ខ្ញុំ​នឹកឃើញ​ហើយ គឺ​លោកគ្រូ​ប្រចាំ ថ្នាក់ ៕